ផែនការអភិវឌ្ឍន៍

ផែនការអភិវឌ្ឍន៍របស់សមាគមន៍រចនាតុបតែងលំអរសំណង់កម្ពុជា

 

- ប្រការទូទៅ

សមាគមន៍រចនាតុបតែងលំអរសំណង់កម្ពុជា (Cambodia Building Decoration Association) ហៅកាត់ថា (CBDA) សមាគមន៍រចនាតុបតែងលំអរសំណង់កម្ពុជាត្រូវបានអនុញ្ញាត្តដោយក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា និងបានចុះបញ្ជីនៅខែ ធ្នូ ឆ្នាំ ២០១៣។

- លក្ខណៈ និងគោលការណ៍របស់សមាគមន៍

សមាគមន៍នេះគឺផ្តោតលើការគ្រប់គ្រងតុបតែងស្ថាបត្យកម្ម រចនានិងសាងសង ផលិតនិងចែកចាយសំភារៈ ផ្តល់សេវាអន្តរការី​ សហគ្រាសអប់រំនិងស្រាវជ្រាវវិទ្យាសាស្រ្ត និងជាសមាគមន៍លក្ខណៈទូទាំងប្រទេសក្រៅបក្សពួក និងមិនគិតពីប្រាក់ចំណេញ ដែលបានបង្កើតឡើងដោយសហគមន៍សង្គម និងបុគ្គលស្ម័គ្រចិត្ត ។ ផ្តល់នូវគោលគំនិតគ្រប់គ្រងសហគ្រាសនិងធនធានពាណិជ្ជកម្មដ៏ប្រណិតនិងច្នៃប្រឌិតជូនសមាជិក បង្កើតជាបណ្តោញទំនាក់ទំនងជូនសមាជិក។ គោលការណ៍របស់សមាគមន៍គឺស្វែងរកវិធី ដែលមានប្រសិទ្ធិភាពក្នុងការជំរុញដល់ការអភិវឌ្ឍន៍នៃវិស័យសំណង់និងតុបតែង ខិតខំប្រឹងប្រែងដើម្បីអោយប្រទេសកម្ពុជាអារួមបញ្ជូលទៅក្នុងសមាហរណកម្មនៃសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥។

- ទិសដៅអភិវឌ្ឍន៍នៃសមាគមន៍

យោងទៅតាមតំរូវការនៃសរាជរដ្ឋាភិបាលកម្ពុជា និងលក្ខៈនិក្តៈរបស់សមាគមន៍ ទិសដៅអភិវឌ្ឍន៍របស់ CBDA គឺសំដៅទៅរកភាពរៀបរយដោយមានកត្តាដូចខាងក្រោមៈ

-​ ការបណ្តុះបណ្តាលអាជីវកម្មៈ CBDA នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល នាថ្ងៃអនាគត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកសំណង់និងតុបតែងគ្រប់កំរិតនិង គ្រប់ប្រភេទ។ ស្របទៅតាមតំរូវការទីផ្សារ មជ្ឍមណ្ឌលបណ្តុះបណ្តាលរបស់សមាគមន៍ នឹងបង្កើតផ្នែក បណ្តុះបណ្តាលអ្នកឯកទេសខាងរចនា បណ្តុះបណ្តាលអោយមានគំនិត ច្នៃប្រឌិតបែបប្រណិត ទេពកោស្យផ្នែកគរុកោសល្យ និងធនធានមនុស្សផ្នែកគ្រប់គ្រងសហគ្រាស រួមចំណែកក្នុងការលើកស្ទួយវិស័យរចនាតុបតែងលំអរសំណង់នៅប្រទេសកម្ពុជា។

- ការបង្កើតនូវគេហទំព័របណ្តាញអ៊ិនធើណែត (CBDA) ផ្តល់នូវព៌តមានទាក់ទិន ពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និង ផ្សព្វផ្សាយនូវពត៌មាននៃអាជីវកម្មរបស់សមាជិក នៃសមាគមន៍។

- បោះពុម្ពចុះផ្សាយនូវឯកសារពត៌មាន (CBDA) ណែនាំអំពីពត៌មាន អភិវឌ្ឍន៍ របស់ប្រទេសកម្ពុជាជាភាសា ចិន អង់គ្លេស និងខ្មែរចំនួន ៣ ភាសា និងផ្សព្វផ្សាយ ពាណិជ្ជកម្មជូនសមាជិកនៃសមាគមន៍។

-​​ រៀបចំពិធីពិពណ៌ពាណិជ្ជកម្មៈ

សមាគមន៍នឹងខិតខំប្រឹងប្រែងដើម្បីធ្វើការផ្សព្វផ្សាយទៅ លើការអភិវឌ្ឍន៍លើវិស័យអាជីវកម្ម និងពាណិជ្ជកម្មនៅប្រទេសកម្ពុជា ហើយសមាគមន៍នឹង ព្យាយាមរៀបចំកម្មវិធីជូនសមាជិកអង្គភាពនិងសហគមន៍ពាណិជ្ជកម្មទាំងឡាយ ដើម្បីជំរុញដល់ការ ពិពណ៌ក្នុងស្រុកនិងក្រៅប្រទេស។

- ក្រុមប្រឹក្សាភិបាលនៃសមាគមន៍ (CBDA)

សមាជិកក្រុមប្រឹក្សាភិបាល

ប្រធានកិត្តិយសៈ

ប្រធានទីប្រឹក្សាៈ

ប្រធានសមាគមន៍ៈ

អនុប្រធានសមាគមន៍ៈ

អគ្គលេខាធិការៈ

អនុអគ្គលេខាធិការៈ

- តួនាទីចំបងនៃសមាគមន៍ (CBDA)

- ផ្តល់ការគាំទ្រ និងជំនួយដល់សមាជិកសមាគមន៍ដែលបានប្រឈមមុខនឹងបញ្ហា ខាងប្រតិបត្តិការ រចនាតុបតែងនិងសំណង់។

- ចូលរួមផ្សព្វផ្សាយនូវការអភិវឌ្ឍន៍ផ្នែកតុបតែងនៅប្រទេសកម្ពុជា និងបង្កើតទំនាក់ទំនង សហការណ៍ជាមួយនិងដៃគូរួមអាជីពក្នុងស្រុក និងក្រៅស្រុក។

- ជួយរៀបចំពិធីពិពណ៌ពាណិជ្ជកម្មជូនសមាជិកក្នុងសមាគមន៍ ចូលរួមក្នុងពិធី និងពង្រឹងទំនាក់ទំនង។

- គាំទ្រសមាជិកប្រើប្រាស់គេហទំព័រអ៊ីនធើណែតរបស់សមាគមន៍ (CBDA) ដើម្បីធ្វើការ ផ្សព្វផ្សាយពត៌មាន។

- ប្រភពថវិការបស់សមាគមន៍

- ថ្លៃសមាជិកភាពៈ

- ថវិកាឧបតម្ភៈ

- ប្រាក់ចំណូលពីអាជីវកម្ម ឬ សេវាកម្ម

- ប្រាក់ចំណូលស្របច្បាប់ផ្សេងៗ

ស្តង់ដារថ្លៃសមាជិកភាពនៃសមាគមន៍យើងខ្ញុំៈ សមាជិក ៦០០ ដុល្លារ/ឆ្នាំ នាយក ១០០០ ដុល្លារ/ឆ្នាំ នាយកចាត់ការទូទៅ ១៥០០ ដុល្លារ/ឆ្នាំ ប្រធានសមាគមន៍ ៣០០០ ដុល្លារ/ឆ្នាំ អនុប្រធានសមាគមន៍ ១៨០០ ដុល្លារ/ឆ្នាំ ថ្លៃសមាជិកបុគ្គលដែលមិនមែនសញ្ជិាតខ្មែរ ៣៦០ ដុល្លារ/ឆ្នាំ ផ្លៃសមាជិកបុគ្គលសញ្ជិាតខ្មែរ ១៨០ ដុល្លារ/ឆ្នាំ។

- ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបុគ្គលិក

សមាគមន៍យើងខ្ញុំបានរៀបចំបុគ្គលិកឯកទេសផ្នែកបេឡាករ និងគណនេយ្យករ ដោយ បុគ្គលិកគណនេយ្យករមិនអាចមានតួនាទីជាបេឡាករ។ ចំពោះទ្រព្យសម្បត្តិរបស់សមាគមន៍មាន ការត្រួតត្រាពីក្រុមប្រឹក្សាភិបាល និងតំណាងរបស់សមាជិក ដោយក្រុមហ៊ុនឬបុគ្គលណាមួយ មិនអាចបង្វិលថវិកាប្រើប្រាស់ដោយផ្ទាល់បានឡើយ។ ការរៀបចំនិងប្រាក់បៀវត្សនៃបុគ្គលិក ឯកទេសត្រូវឆ្លងកាត់ក្រុមប្រឹក្សាភិបាលសម្រេចអនុម័ត។

- អាស័យដ្ឋានរបស់សមាគមន៍ៈ ផ្ទះលេខ ២០អឺ០ ផ្លូវលេខ ២៧១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

- គេហទំព័រអ៊ីនធើណែតរបស់សមាគមន៍ៈ www.cbda.org.kh