អគារ​ពាណិជ្ជកម្ម​គឺជា​ទិសដៅ​សំខាន់​សម្រាប់ ​ការ​វិនិយោគ

ភ្នំពេញៈ ការ​អភិវឌ្ឍ​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​នៅ​កម្ពុជា ​នៅ​តែ​ជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ផែន​ការ​វិនិយោគ ​ដើម្បី​ធ្វើ​អាជីវកម្ម​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ​។
លោក​ ច្រឹក សុខនីម ​អនុ​ប្រធាន​ក្រុម​ហ៊ុន​អចលនទ្រព្យ​វីត្រាស់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ វិនិយោគ​អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម គឺ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ប្រទេស​កម្ពុជា​។
លោក​បញ្ជាក់​ថា​៖​«ឆ្នាំ​នេះ​តម្រូវ​ការ​ នៃ​អ្នក​ត្រូវ​ការ​ទីតាំង​ ដើម្បី ​បើក​អាជីវកម្ម​ថ្មីៗ​បាន​កើន​​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​មាន​សកម្មភាព​កាន់​តែ​ល្អ​ឡើង​ៗ​»។
លោក​អនុ​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​បាន​ បន្ត​ថា ក្រុមហ៊ុន​វីត្រាស់​បាន​ជួល​អគារ​ Park Way ទាំង​មូល​គ្រប់គ្រង​ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​រយៈពេល​ ១០​ឆ្នាំ ​រួច​នឹង​ដាក់​ជួល​បន្ត​ទៅ​ឲ្យ​អតិថិជន​វិញ​។ លោក​ថា ​អគារ​នេះ​មាន​ទំហំ​ជិត​២​ម៉ឺន ម៉ែត្រ​ការ៉េ​ជា​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជួល​កម្រិត​ (B) ដែល​មាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​១៦​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​។

Continue reading

តម្រូវ​ការ និង​តម្លៃ​ការិយាល័យ​ជួល​មាន​កំណើន​ក្នុង​រង្វង់​ពី ១០-២០%

ការ​ហូរ​ចូល​នៃ​វិនិយោ​គិន​បរទេស​មក​កាន់ ​ទីផ្សារ​កម្ពុជា​កាន់​ ច្រើន ស្រប​ពេល​ដែល​និន្នាការ​ប្រើ​ប្រាស់​ផ្ទះ​ល្វែង ឬ​វីឡា​ធ្វើ​ជា​ការិយាល័យ​កំពុង​ថយ​ចុះ​នោះ បាន​ធ្វើ​ឲ្យ​កំណើន​តម្រូវ​ការ​ការិយាល័យ​ជួល​ក្នុង​រយៈ​ពេល ១០ ខែ​ក្នុង ឆ្នាំ​២០១៤ នេះ​កើន​ឡើង​ក្នុង​ចន្លោះ​ពី ១០​-២០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
លោក គុយ វ៉ាត អគ្គ​នាយក​ក្រុម​ហ៊ុន វីត្រាស់ គ្រុប ដែល​កំពុង​គ្រប់​គ្រង​អគារ​ការិយា​ល័យ​ជួល​កម្រិត B មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា តម្រូវ​ការ​ការិយាល័យ​ជួល​ពិត​ជា​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ។ លោក​បន្ត​ថា គិត​ត្រឹម​រយៈ​ពេល ១០​ខែ ក្នុង ឆ្នាំ​២០១៤ នេះ​តម្រូវ​ការ​ការិយាល័យ​ជួល​នៅ​ក្រុម​ហ៊ុន វីត្រាស់ មាន​កំណើន​ចន្លោះ​ពី ១០​-២០ ភាគរយ ចំណែក​តម្លៃ​របស់​វា​ក៏​បាន​កើន​ឡើង​ប្រហែល ១០ ភាគរយ​ផង​ដែរ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

Continue reading

វិនិយោគិន ​ចិន​សង់​ខុនដូ​រាង​ត្រីកោណ

ក្រុមហ៊ុន​មួយ​មកពី​ប្រទេស​ចិន​កំពុង​ ចាប់ផ្តើម​វិនិយោគ​សាងសង់​ ខុនដូ​រាង​ត្រីកោណ​ដែល​មាន​កម្ពស់​១៤​ជាន់ និង​ផ្ទះល្វែង​មួយ​ចំនួន​ទៀត​នៅ​កោះពេជ្រ។
លោក សុផល ប្រធាន​ការិយាល័យ​ចាត់ការ​ទូទៅ Diamond Condo បាន​និយាយ​ថា ក្រុមហ៊ុន​រ៉ែ​មកពី​ប្រទេស​ចិន​ជា​អ្នក​វិនិយោគ​លើ​គម្រោង Diamond Condo កម្ពស់​១៤​ជាន់ និង​ផ្ទះល្វែង​ចំនួន​៤០​នៅ​ជុំវិញ​គម្រោង​នេះ។ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចប់​ការ​ខួង​គ្រឹះ​ហើយ និង​កំពុង​សាងសង់​ជាន់​ក្រោម​ដី​ចំនួន​ពីរ​ជាន់​សម្រាប់​ ប្រើប្រាស់​ជា​ កន្លែង​ចតរថយន្ត។ លោក​បន្ត​ថា រយៈពេល​បញ្ចប់​គម្រោង​នេះ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​គឺ​ក្រុមហ៊ុន​គ្រោង​បញ្ចប់​ការ​សាងសង់​ ក្នុង​រយៈពេល​បី ​ឆ្នាំ។

Continue reading

គម្រោង ​$១៥០​លាន​ចាប់ផ្តើម​ឆាប់ៗ

ភ្នំពេញៈ គម្រោង​សាងសង់​អគារ​តាម​បែប​ទីក្រុង​ប៉ារីស តម្លៃ​$១៥០​លាន​នៅ​កោះពេជ្រ​នឹង​ត្រូវ​បាន​ចាប់ផ្ដើម​នៅក្នុង​រយៈពេល​ ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។
គម្រោង​សាងសង់​អាផាត​មិន​នេះ​នឹង​ត្រូវ​ ប្រើ​រយៈពេល​៤​ឆ្នាំ ដែល​សាងសង់​លើ​ផ្ទៃដី ៧០ ០០០​ម៉ែត្រការ៉េ។
The Élysée ​គឺជា​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ចុងក្រោយ​បំផុត​ពី​ក្រុមហ៊ុន អភិវឌ្ឍន៍​កោះពេជ្រ OCIC និង​ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​គម្រោង​អគារ​កម្ពស់​៥៥៥​ម៉ែត្រ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជា​ផ្លូវការ​អនុញ្ញាត​ឲ្យ​សាងសង់​កាលពី​ខែ​ឧសភា​ ឆ្នាំ​មុន ប៉ុន្តែ​មិន​ទាន់​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឡើយ​នោះ​។

Continue reading

សាកលវិទ្យាល័យ ​អចលនទ្រព្យ​ចាប់​បើក​ដំណើរការ

តើ​មជ្ឈដ្ឋាន​អ្នក​សិក្សា​ធ្លាប់​មាន​ ការ​ធុញទ្រាន់​នឹង​ជំនាញ​ សិក្សា​ដដែលៗ​ដែល​សាកលវិទ្យាល័យ​នានា​នៅ​កម្ពុជា​កំពុង​ បណ្តុះបណ្តាល​ សព្វថ្ងៃ​ដែរ ឬ​ទេ? ប្រសិន​បើ​ធុញទ្រាន់ ហើយ​ចង់​ចាប់​យក​ជំនាញ​ថ្មី​នោះ ឥឡូវ​នេះ​សាកលវិទ្យាល័យ​អចលនទ្រព្យ Century21 Cambodia University បាន​ចាប់ផ្តើម​បើក​ដំណើរការ​ហើយ។
លោកស្រី ក្រេស រចនីហ្វុង នាយិកា​បណ្តុះបណ្តាល​នៃ Century21 Cambodia University បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាង​គេ​នៅ​សហរដ្ឋអាមេរិក Century21 ដែល​មាន​បុត្រសម្ព័ន្ធ​នៅ​កម្ពុជា Century21 Cambodia បាន​ចាប់ផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាក់ទង​នឹង​អចលនទ្រព្យ​ហើយ។  Continue reading

វិស័យ ​អចលនទ្រព្យ​នៅ​ប៉ោយប៉ែត នៅ​មាន​សកម្មភាព​តិចតួច​ដដែល

សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​នៅ​ក្រុង​ ប៉ោយប៉ែត​ក្នុង​រយៈពេល​១០​ ខែ​ក្នុង​ឆ្នាំ​២០១៤ នេះ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ស្រប​ពេល​ដែល​តម្លៃ​របស់​វា​បាន​កើនឡើង​គួរ​ ឲ្យ​កត់សម្គាល់​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​អចលនទ្រព្យ​មួយ​ចំនួន។
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​វីអឹមស៊ី បាន​ឲ្យ​ដឹង​ថា ចលនា​ទិញ​លក់​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត​ចាប់​តាំងពី​ខែ​មករា​រហូត​មក​ ដល់​តុលា ឆ្នាំ​២០១៤​បាន​កើនឡើង​តិចតួចដោយ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​ការ​ទិញ​ដី​នៅ​ជាយ​ក្រុង​ប៉ោយប៉ែត​ពី​ Continue reading

តម្លៃ ​ដី​កញ្រ្ជោល​ឡើង​ថ្លៃ ខណៈ​ស្ពាន​ព្រែក​សំរោង​បើក​ឲ្យ​ប្រើ​ប្រាស់

តម្លៃ​ដី​នៅ​ ជុំវិញ​ស្ពាន​ព្រែក​សំរោង ក្នុង ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កំពុង​កញ្រ្ជោល​ឡើង​ប្រៀប​ដូច​ពពុះ​សាប៊ូ ស្រប​ពេល​ដែល​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​តភ្ជាប់​ពី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ឆ្ពោះ​ទៅ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​រៀង​រាល់​ថ្ងៃ។
លោក ផៃ ប៊ុនឈឿន អភិបាល ខេត្ត​កណ្តាល បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ នា​ពេល​ថ្មីៗ​នេះ​ថា កាល​ពី​មុន​អាជ្ញាធរ​ធ្លាប់​មាន​ផែនការ​បើក​សម្ពោធ​ស្ពាន​នេះ​ជា​ផ្លូវ​ការ​ ក្នុង ខែ​កញ្ញា កន្លង​មក ប៉ុន្តែ​ដោយ​សារ​ផ្លូវ​តភ្ជាប់​សង​ខាង​ស្ពាន​នេះ​មិន​ទាន់​សាង​សង់​រួច​រាល់ ​ទើប​ផែនការ​នេះ​ត្រូវ​ពន្យារ​ពេល។ តែ​ទោះ​បី​ជា​យ៉ាង​ណា​បច្ចុប្បន្ន​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​នេះ​ហើយ។  Continue reading

ដឺភូមិ អេមើរ៉លដ៍ នឹង​លេច​រូប​រាង​ក្នុង ឆ្នាំ​២០១៧

ខណៈ​ការ​ធ្វើ​ សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន កាន់​តែ​ជិត​ឈាន​ចូល​មក​ដល់​គេ​បាន​សង្កេត​ឃើញ​ថា មាន​គម្រោង​សាង​សង់​ខុនដូ ជាច្រើន​កំពុង​លេច​រូប​រាង​ជា​បន្ត​បន្ទាប់​នៅ​រាជធានី​ភ្នំពេញ។
ដឺភូមិ អេមើរ៉លដ៍ (The Bhumi Emerald) គឺជា​ឈ្មោះ​ខុនដូ កម្ពស់ ២៤ ជាន់​មួយ​កន្លែង​ដែល​បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក ​ស្ថិត​នៅ​ជិត​ផ្សារ​ទួលទំពូង រាជធានី​ភ្នំពេញ។
លោក ឈុន ឃុនវីរៈ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខេមរៈ​ស្ថាបនិក ត្រេឌីង ដែល​ជា​ស្ថាបនិក​គម្រោង​សាង​សង់​អគារ​ខុនដូ ដឺភូមិ អេមើរ៉លដ៍ មាន​ប្រសាសន៍​ថា ខុនដូ ដឺភូមិ អេមើរ៉លដ៍ នឹង​ក្លាយ​ជា​អគារ​ដ៏​ល្អ​ប្រណីត​ដែល​តំណាង​ឲ្យ​ អគារ​ប្រណីត​នៅ​តំបន់ ទួល​ទំពូង ដោយ​ការ​សាង​សង់​ខុនដូ​ខាង​លើ​នឹង​ត្រូវ​ប្រើ​ពេល ២​ឆ្នាំ ក្រោម​ទឹក​ប្រាក់​វិនិយោគ​ប្រហែល ១០ លាន​ដុល្លារ​អាមេរិក។

Continue reading

អចលនទ្រព្យ​មិន​សូវ​មាន​សន្ទុះ​ ខ្លាំង​នៅ​ខេត្ត​សៀមរាប

ភ្នំពេញៈ ទោះ​បី​ខេត្ត​សៀមរាប​ជា​ប្រភព​ទឹកដី​នៃ​ស្នាមញញឹម ការ​រីកចម្រើន​នៃ​វប្បធម៌​អរិយធម៌ និង​អំណាច​ដ៏​ខ្លាំង​ក៏​ដោយ ក៏​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​នេះ​នា​រយៈពេល​៦​ខែ​ដើម​ឆ្នាំ ​២០១៣ ហាក់​មិន​សូវ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។
លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ ​ក្រុមហ៊ុន ​អេស៊ា រៀលអេស្ទេត​ បាន​និយាយ​ថា តម្លៃ​និង​ចលនា​ទិញ លក់​អចលនទ្រព្យ​នៅ​ក្នុង​ខេត្ត​សៀមរាប ​នា​រយៈពេល ​៦ ​ខែ​ដើម​ឆ្នាំ ​២០១៣ ​នេះ​ មាន​សកម្មភាព​តិចតួច​ប៉ុណ្ណោះ​។

Continue reading

តម្លៃ​ដីធ្លី​នៅ ក្រុង​សៀមរាប មាន​កំណើន​តិច​តួច

បើ​ទោះ​បី​វិស័យ​ទេសចរណ៍​នៅ ក្រុង​សៀមរាប កាន់​តែ​មាន​ភាព​រស់​រវើក​ក្តី តែ​វិស័យ​នេះ​ហាក់​មិន​បាន​ជួយ​រុញ​ឲ្យ​តម្លៃ​ដីធ្លី​ក្នុង​ទីក្រុង​នេះ​ហក់ ​ឡើង​ខ្ពស់​ជា​ដុំ​កំភួន​នោះ​ទេ​នា​ដំណាច់​ត្រីមាស ទី៣ ឆ្នាំ​នេះ។
ប្រធាន​គ្រប់​គ្រង​ទូទៅ​ ក្រុម​ហ៊ុន អេស៊ា រៀលអេស្ទេត លោក ប៉ូ អ៊ាវគង់ បាន​ប្រាប់​ថា សកម្មភាព​ទិញ លក់ ដីធ្លី​នៅ ក្រុង​សៀមរាប បាន​ចាប់​ផ្តើម​មាន​ចលនា​ល្អ​ឡើង​វិញ​ខ្លះៗ​ហើយ ពិសេស​ដី​នៅ​តំបន់​ពាណិជ្ជ​កម្ម​កណ្តាល​ក្រុង តែ​ទោះ​បី​យ៉ាង​ណា​តម្លៃ​ដីធ្លី​មិន​បាន​ហក់​ឡើង​ខ្ពស់​នោះ​ទេ ជាក់​ស្តែង​តម្លៃ​ដីធ្លី​មាន​កំណើន​តែ ៥-១០ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។  Continue reading